|
វ៉ិបសាយ www.searchkhmer.com ជាអ្នកណា? មកពីណា?
ជាកិច្ចចាប់ផ្ដើម ខ្ញុំបាទ ជាតិខ្មែរ ‹ ជាឈ្មោះហៅក្រៅរបស់ខ្ញុំ › ជាតំណាងឱ្យអ្នកគ្រប់គ្រង និងបុគ្គលិករបស់គេហទំព័រ www.searchkhmer.com ទាំងអស់សូមស្វាគមន៍ចំពោះ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ជាទីគោរពដ៏ជ្រាលជ្រៅ
ពេលនេះខ្ញុំបាទមានកិត្តិយសសូមគោរពជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖
គេហទំព័រ www.searchkhmer.com គឺជាវ៉ិបសាយភាសាខ្មែរ ដែលមានសមត្ថភាពជួយស្វែងរកវ៉ិបសាយផ្សេងៗនៅលើអ៊ីនធឺណេត ដំបូងគេនៅ ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាស្នាដៃរបស់កូនខ្មែរពិតប្រាកដ ដែលបានខិតខំស្រាវជ្រាវ និងរៀបចំគេហទំព័រនេះឡើង ។ វ៉ិបសាយនេះមានចាប់កំណើតចេញពីប្រទេសកម្ពុជា និងជាស្នាដៃដំបូងគេរបស់ កម្ពុជាក្នុងការស្វែងរកវ៉ិបសាយផ្សេងៗទៀត។
វ៉ិបសាយរបស់យើងនឹងខិតខំពង្រីកការផ្សព្វផ្សាយរបស់ខ្លួនបន្ថែមទៀត ដោយស្វែងរក ស្រាវជ្រាវ និងដកស្រង់ព័ត៌មាន សំខាន់ៗនិងមាន អត្ថប្រយោជន៍ជូនដល់សាធារណៈជន បានយល់ដឹងបន្ថែមទៀត។
ជាចុងក្រោយ យើងទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការចូលមកអានព័ត៌មាននៅក្នុងគេហទំព័ររបស់ វ៉ិបសាយ www.searchkhmer.com ហើយក្រុមការងាររបស់យើងសូមទទួលនូវរាល់ការរិៈគន់ដើម្បីស្ថាបនា វ៉ិបសាយនេះឱ្យមានលក្ខណៈគ្រប់គ្រាន់ និងឈាន មុខនៅព្រះរាជាណាចក្រកម្ពុជា។
សូមអរព្រះគុណ និងសូមអរគុណ
តំណាងក្រុមការងារ វ៉ិបសាយ searchkhmer.com
ជាតិខ្មែរ/font>
|